ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមសហការជាមួយលោកប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះជួយណែនាំកែលម្អទីតាំងរការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលសង្កាត់ សម្រាប់ឆ្នាំ២០២៤
ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមសហការជាមួយលោកប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះជួយណែនាំកែលម្អទីតាំងរការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលសង្កាត់ សម្រាប់ឆ្នាំ២០២៤ ហើយបន្តចុះជួយបង្រៀនពី របៀបប្រើប្រាស់ឧបករណ៌វាស់ជាតិស្ករក្នុងឈាម ដើម្បីធានាប្រក្រតីភាពក្នុងការតាមដាន ថែទាំការពារសុខភាពជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង បានកាន់តែល្អប្រសើរ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឲ្យបានស្របតាមច្បាប់ និងតាមប្រតិទិនការងារដែលគណកម្មការជាតិរៀបចំការបោះឆ្នោត (គជប) បានកំណត់។